ស្រុកគេ និង ស្រុកយើង

ទៅស្រុកគេម្តង ស្អីក៏មើលទៅប្លែកភ្នែក ។ គេមានផ្លូវដូចយើងតែគេមានរបៀប ។ គេមានលក់របស់របរដូចយើង តែគេមានរបៀបនិងអនាម័យ ។ រឿងមានអនាម័យចង់ប្រៀបធៀបអនាម័យនៅផ្សារដើមគរ ។ ទីនោះគេមានលក់គ្រឿងហូបចុកបោះដុំ ។ និយាយទៅបន្លែស្ទើរគ្រប់មុខចេញពីផ្សារនេះ តែអនាម័យ លោកអើយ ភក់ត្រឹមជង្គង់ ។ បើហោះពីលើមេឃមកហើយធ្លាក់នៅត្រង់ផ្សារនេះ នឹងគិតថា​ ត្រង់ហ្នឹងភ្លៀងទេដឹង ? ឲ្យប៉ប៉ាច់ខួបប្រាំងខួបវស្សា មិនដឹងជាស្អីទេ ។ អាពួកប្រមូលលុយសណ្តាប់ធ្នាប់មួយទៅ សន្តិសុខមួយទៅ … តែអនិច្ចាផ្សារឲ្យគគ្រិច ។ មេរោគរាប់រយប្រភេទហើយ ផ្តុំគ្នានៅហ្នុង រួចហើយចែកចាយទៅតាមកន្លែងផ្សេង ដែលយករបស់ដុំពីនេះទៅលក់បន្ត ។

បើនៅយួន មិនដឹងគេក្រោកសម្អាតតាំងពីស្មើម៉ានទេ ទៅដល់ឃើញផ្សារគេស្អាតទៅហើយ ។ ហើយមិនខុសគ្នាដែរនៅស្រុកសៀម ។

This entry was posted in Uncategorized. Bookmark the permalink.

Leave a comment