Category Archives: Uncategorized

ទំនិញឡើងថ្លៃ

ស្អីក៏ថ្លៃ ស្អីក៏ថ្លៃ តែរកមិនសូវបាន ។ តែគេថា គេដឹង គេកំពុងដោះស្រាយ ។ សូមតាមដានពត៌មានខាងក្រោម… មន្ត្រី​សហភាព​ជាតិ​កម្ពុជា​ការពារ​កម្មករ​បាន​ឲ្យ​ដឹង​ថា មាន​បុគ្គលិក​​​ចំនួន ៤​នាក់​របស់​សហជីព​ត្រូវ​បាន​សមត្ថកិច្ច​ស្នងការ​​​​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់​ខ្លួន នៅ​គ្រា​ពួកគេ​កំពុង​ចែក​​លិខិត​ស្នើ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​ផ្សារ​អូឡាំពិក។ មើលត៖៖៖

Posted in Uncategorized | Leave a comment

ប៉ូលីស

សុវត្ថិភាពក្នុងសង្គមជារឿងដែលមិនអាចខ្វះបាន ។ ដើម្បីទប់ស្កាត់អំពើមិនល្អនានាក្នុងសង្គម ប៉ូលីសជាអ្នកឈានមុខគេ ។ គេហៅក្រុមនេះថា ក្រុមសមត្ថកិច្ច ។ ថ្វីដ្បិតពួកគេនាពេល បច្ចុប្បន្ន នេះ មិនត្រូវបានបំពាក់អាវុធក្ដី ក៏ពួកគេមានសិធ្ធិពេញទីក្នុងការមើលការខុសត្រូវដល់សង្គមដងផ្លូវ ។ ប្លែកដល់ហើយ ដែលសព្វថ្ងៃនេះការធ្វើអាជីវកម្មតាមដងផ្លូវគ្មានអ្នកណាធ្វើបានក្រៅពីប៉ូលីស ។ ដើមទុនគឺ កញ្ចែ និងដំបង ។ របស់អស់ទាំងនេះ ជាអំណាចដែលត្រូវបានបំពាក់ដើម្បី សុខ សុវត្ថិភាពអ្នកដំណើរ តែបច្ចុប្បន្នគេប្រើវាដើម្បីរកលុយ ពីរាស្ត្រតូចទាបខ្សោយ ។ មានគេនិយាយរឿងនេះ>>>>>>>>>

Posted in Uncategorized | Leave a comment

លុយមិនក្រ

ឃើញសម្លៀកបំពាក់យុវវ័យសព្វថ្ងៃមានការផ្លាស់ប្ដូរវិលចុះវិលឡើង ។ កាលដប់ម្ភៃឆ្នាំមុនគេស្លៀកខោជើងរឹបៗ ដែលគេហៅថាជើកំប៉ុង ក្រោយមកអ្នកដែលស្លៀកជើងកំប៉ុង ត្រូវគេថាស្រែ មិនទាន់សម័យ ។ តែមកដល់បច្ចុប្បន្នជើងកំប៉ុងរស់ឡើងវិញហើយ តែគេហៅថា ខោរាង ទៅវិញ ។ មិនជាអ្វីទេសម្រាប់ប្រុស ផ្ទុយទៅវិញខាងអូនស្រីៗ លោកអើយនាងធ្វើបុណ្យអាហារចក្ចុដល់ហើយ ខ្លីនោះខ្លី ហើយឆែកទៀត ។ អស្ចារ្យហើយ តែនាងៗមិនក្រទេលុយដើម្បីនឹងកាត់អាវែងៗនោះ តែនាងៗក្រក្រណាត់ ។

Posted in Uncategorized | Leave a comment

កើតមកខុសគេ

មានម៉ែឪខ្លះដៀលកូនខ្លួនឯងថា កើតមកខុសគេ ។ តើព្រឹត្តិការណ៍នៃការកើតខុសគេនោះ​យ៉ាងណា ។ កើតមកខុសគេ ត្រង់ថា កើតមកជើងមកមុន កើតមកទទឺងខ្លួន ឬ​ កើតមកតែក្បាល​សល់​ដងខ្លួន ? hahaha

Posted in Uncategorized | Leave a comment

ស្រុកគេ និង ស្រុកយើង

ទៅស្រុកគេម្តង ស្អីក៏មើលទៅប្លែកភ្នែក ។ គេមានផ្លូវដូចយើងតែគេមានរបៀប ។ គេមានលក់របស់របរដូចយើង តែគេមានរបៀបនិងអនាម័យ ។ រឿងមានអនាម័យចង់ប្រៀបធៀបអនាម័យនៅផ្សារដើមគរ ។ ទីនោះគេមានលក់គ្រឿងហូបចុកបោះដុំ ។ និយាយទៅបន្លែស្ទើរគ្រប់មុខចេញពីផ្សារនេះ តែអនាម័យ លោកអើយ ភក់ត្រឹមជង្គង់ ។ បើហោះពីលើមេឃមកហើយធ្លាក់នៅត្រង់ផ្សារនេះ នឹងគិតថា​ ត្រង់ហ្នឹងភ្លៀងទេដឹង ? ឲ្យប៉ប៉ាច់ខួបប្រាំងខួបវស្សា មិនដឹងជាស្អីទេ ។ អាពួកប្រមូលលុយសណ្តាប់ធ្នាប់មួយទៅ សន្តិសុខមួយទៅ … តែអនិច្ចាផ្សារឲ្យគគ្រិច ។ មេរោគរាប់រយប្រភេទហើយ ផ្តុំគ្នានៅហ្នុង រួចហើយចែកចាយទៅតាមកន្លែងផ្សេង ដែលយករបស់ដុំពីនេះទៅលក់បន្ត ។ បើនៅយួន មិនដឹងគេក្រោកសម្អាតតាំងពីស្មើម៉ានទេ ទៅដល់ឃើញផ្សារគេស្អាតទៅហើយ ។ ហើយមិនខុសគ្នាដែរនៅស្រុកសៀម ។

Posted in Uncategorized | Leave a comment

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Posted in Uncategorized | 1 Comment

ការ​ផ្លាស់ប្ដូរ​កន្លែង​ចាក់​សំរាម

ទី​លាន​ចាក់​សំរាម​ស្ទឹងមានជ័យ​ដែល​មាន​អាយុ​តាំងពី​ទសវត្ស​ឆ្នាំ ៦០ មក​នោះ នឹង​ត្រូវ​បិទ​លែង​ឲ្យ​ដំណើរ​ការ​នៅ​ក្នុង​ឆ្នាំ​ ២០០៩​នេះ ដោយសារ​ពុំ​អាច​ធានា​នូវ​បរិមាណ​សំរាម​ដ៏​ច្រើន​លើស​លប់​ ដែល​មាន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម​គ្រួសារ​អ្នក​រើស​សំរាម ដែល​រក​បាន​កំរៃ​ជា​ប្រចាំ​ថ្ងៃ ពី​ការ​រើស អេត​ចាយ​កំពង់​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ចំណូល ដោយសារ​ទី​លាន​ចាក់​សំរាម​ថ្មី ដែល​ធ្វើ​ឡើង​តាម​លក្ខណៈ​បច្ចេកទេស នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​រើស​អេតចាយ​ចូល​រើស​ទៀត​ឡើយ។ អូឌីអូ៖ ចុចត្រង់នេះ…

Posted in Uncategorized | Leave a comment